Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ប៊ូ ថង អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់ស្រុក ដើម្បីស្វែងយល់ ស្តីពីការយល់ដឹង និងចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ

   ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2024
com4_30_12_2013_1 com4_30_12_2013_4
នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារលីជឺក្រុងក្រចេះ ​ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជីញជាអធិបតីក្នុងពិធីបើក​វេទិកាថ្នាក់ស្រុក ដើម្បី ស្វែងយល់ស្តីពីការយល់ដឹង និងការចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ  ដែលរៀបចំឡើងដោយក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨អាជ្ញាធរខេត្តគ្រប់ លំដាប់ថ្នាក់តំណាងក្រសួងមហាផ្ទៃ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុក ចិត្របុរី ខេត្តក្រចេះ និងស្រុកអូររាំង​ ខេត្តមណ្ឌលគិរី​ សរុបចំនួន១០១នាក់។

ថ្លែងបើកវេទិកានាឱកាសនោះ ​ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះវត្តមានរបស់សមាជិកក្រុមប្រឹក្សាឃុំ​ ក៏ដូចជាវាគ្មិនទាំងអស់​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងវេទិកាថ្នាក់ស្រុក ដើម្បីស្វែង យល់ស្តីពីការយល់ដឹង និងការចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការសម្រាប់ពីរស្រុក គឺស្រុកចិត្របុរី ខេត្តក្រចេះ និងស្រុកអូររាំង  ខេត្តមណ្ឌលគិរី។វេទិកានាពេលនេះពិតជាមានសារសំខាន់ណាស់ ដើម្បីជាការប្រមូល​ផ្តុំនូវគំនិត ចែករំលែកចំណេះដឹង​ ចំណេះធ្វើ ព្រមទាំងបទពិសោធន៍​​ល្អៗក្នុងការត្រួតពិនិត្យ និងជួយពង្រឹងពង្រីកសមត្ថភាព របស់ក្រុមប្រឹក្សាឃុំនៃស្រុកចិត្របុរី និងស្រុកអូររាំង ឲ្យសម្រេចបាននូវផែនការការងារទទួលបាននូវសមិទ្ធផល ជាវិជ្ជមាន នៅថ្នាក់ឃុំ សង្កាត់ ស្រមតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលរាជរដ្ឋាភិបាល បានកំណត់នូវអាទិភាពចំបងចំនួន០៤ គឺផ្លូវ ទឹក ភ្លើង និងមនុស្ស ដើម្បីឲ្យមានសន្ទុះកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ការរៀបចំវេទិកានាពេលនេះ មានគោលបំណងស្វែងយល់ស្តីពីការយល់ដឹង និងការចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងស្តាប់មតិយោបល់សំណូមពរ និងបញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាឃុំ ដើម្បីរៀបចំជារបាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា​ដើម្បីធ្វើអន្តរាគមន៍ដល់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ព្រឹទ្ធសភាជាតួអង្គដ៏សំខាន់មួយក្នុងការរួមចំណែកពង្រឹង និងជួយតម្រង់ ទិសការអនុវត្តកំណែទម្រង់ឲ្យចំទិសដៅ និងទទួលបានផ្លែផ្កាយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះព្រឹទ្ធសភាមានមុខងារ សំខាន់ៗចំនួន០៣ គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាង ក្រៅពីនេះ ព្រឹទ្ធសភាក៏បានបង្កើតក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគនីមួយៗ សម្រាប់ជាតំណាងការពារសិទ្ធិ និងផលប្រយោជន៍ក្រុមប្រឹក្សា​​ឃុំសង្កាត់​ ដែលជាម្ចាស់ឆ្នោត​នៅតាមភូមិភាគទាំង៨ ​និងជាតំណាងឲ្យប្រជាជាតិខ្មែរទាំងមូល៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី