Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជាឡាវ ដឹកនាំដោយឯកឧត្តម ប៊ូ ថង អញ្ជើញនាំយកសារលិខិតអបអរសាទរ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិលើកទី៣៤នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

   ថ្ងៃទី 2 ខែធ្នូ ឆ្នាំ2024
com4_02-12-2013-1
com4_02-12-2013-2 com4_02-12-2013-3
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅស្ថានទូតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូក្រុមមិត្ត ភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជាឡាវ ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានគណៈប្រតិភូ បានអញ្ជើញនាំយកកម្រងផ្កា និងសារលិខិតអបអរសាទរ ជូនចំពោះសភា រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងឱកាសនៃទិវាបុណ្យឯករាជជាតិ លើកទី៣៤នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈឯកឧត្តម Thouane Vorasane ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ប៊ូ ថង ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា គោលបំណងក្នុងការដឹកនាំ គណៈប្រតិភូនាពេលនេះ គឺដើម្បីសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត និងសូមប្រសិទ្ធិពរជ័យជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ជូនចំពោះសភា រដ្ឋាភិបាល និងប្រជាជនឡាវក្នុង ឱកាសនៃទិវាបុណ្យឯករាជ្យជាតិលើកទី៣៤ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣) នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សភា រដ្ឋាភិបាល ប្រជាជន ជាពិសេស ស្ថានទូតប្រទេសទាំងពីរកម្ពុជា-ឡាវ មានការយល់ចិត្តគ្នា ព្រមទាំងមានកិច្ចសហប្រតិបត្តិការទៅវិញទៅមកយ៉ាង ល្អប្រសើរ។
ឯកឧត្តម ប្រធាប្រធានគណៈប្រតិភូ បានមានប្រសាសន៍បន្ថែមថា នាពេលបច្ចុប្បន្ន និងទៅអនាគតទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ នឹងត្រូវបានពង្រឹង និងពង្រីក លើគ្រប់វិស័យ ជាច្រើនបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ។
ឯកឧត្តម Thouane Vorasane ឯកអគ្គរដ្ឋទូតឡាវ បានមានប្រសាសន៍ថា តាងនាមឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ក៏ដូចជាសភា រដ្ឋាភិបាល និងប្រជាជនឡាវ  សូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិ- ភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-ឡាវ ក៏ដូចជាសភា រដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់ដែលជានិច្ច កាលតែងតែយកចិត្តទុកដាក់ពង្រឹងនិងពង្រីកចំណងមិត្តភាពទ្វេភាគីឡាវកម្ពុជា ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា តាមរយៈទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសឡាវ និងកម្ពុជាដែលជា ទំនាក់ទំនងល្អមានតាំងពីយូរណាស់មកហើយសូមសម្តែងការរីករាយនឹងគាំទ្រជូនដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជាក្នុងការដឹកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍនយ៉ាងឆាប់រហ័ស និងប្រកបដោយសុខសន្តិភាពយូរអង្វែង ៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី