Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ថ្នាក់ស្រុក ស្ថិតនៅសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

   ថ្ងៃទី 20 ខែវិច្ឆិការ ឆ្នាំ2024

com4_20-11-2013-1 com4_20-11-2013-2
កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំវេទិកាសាធារណៈថ្នាក់ស្រុកមួយ ក្រោមអធិបតីភាពឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤  ព្រឹទ្ធសភា និងដោយ មានការអញ្ជើញចូលរួម ពីសំណាក់គណៈ-អភិបាលស្រុកភ្នំស្រួច ក្រុមប្រឹក្សាស្រុកភ្នំស្រួច ក្រុមប្រឹក្សាឃុំទាំង១២ នៃស្រុកភ្នំស្រួចនិងប្រជាពលរដ្ឋចំនួន ៣០០នាក់ ។   
     មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ។ បន្ទាប់មក ឯកឧត្តម ក៏បានថ្លែង     អំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជឿទុកចិត្ត និងគាំទ្រសម្ដេចទាំងបី ឲ្យបន្ដដឹកនាំនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន និងមានសុខសន្ដិភាព ។ ទន្ទឹម នោះឯកឧត្តម បានរំលឹកដល់មន្ដ្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព គុណភាព និងចាត់វិធាន ការដោះស្រាយគ្រប់បញ្ហាជូនប្រជាពលរដ្ឋឲ្យបាន ទាន់ពេលវេលា ។

រូបភាពនិងអត្ថបទ៖ លេខាធិការអមគណៈកម្មការទី៤


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី