នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា វិមានព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធានក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី២) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន០៤ រួមមាន ៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងមុខងារសាធារណៈ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ និងរៀបចំ តំណាងក្រុមបញ្ចេញមតិ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៣៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន