នាព្រឹកថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៤ វិមានព្រឹទ្ធសភាឯកឧត្តម ប៊ូ ថង ប្រធាន គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង មុខងារសាធារណៈហៅកាត់ គណៈកម្មការទី៤ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដែលមានរបៀបវារៈ៖ ទី១-ពិនិត្យពិភាក្សាលើ របាយការណ៍លទ្ធផលការងារប្រចាំខែវិច្ឆិកា និង លើកទិសដៅការងារខែធ្នូឆ្នាំ២០១៣ ទី២-ពិនិត្យពិភាក្សាលើ របាយការណ៍ហិរញ្ញវត្ថុ ខែវិច្ជិកា ឆ្នាំ២០១៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន ឯកឧត្តម លេខាធិការ ឯកឧត្តម សមាជិកគណៈកម្មការ និងមន្រ្តីលេខាធិការអមគណៈកម្មការទី៤ព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន