Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ប៊ូ ថង អញ្ជើញបើកវេទិកាថ្នាក់ស្រុក ដើម្បីស្វែងយល់ស្តីពីការយល់ដឹង និងចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការក្នុងស្រុកកូនមុំ ខេត្តរតនគិរី

   ថ្ងៃទី 16 ខែតុសា ឆ្នាំ2024
com4_16_10_2013_1
com4_16_10_2013_2 com4_16_10_2013_3
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ នៅសណ្ឋាគាររតនស៊ីធី ក្រុងបានលុង ខេត្តរតនគិរី ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញ​ជាអធិបតីក្នុងពិធីបើកវេទិកា ថ្នាក់ស្រុក ដើម្បីស្វែងយល់ស្តីពីការយល់ដឹង និងការចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការក្នុងស្រុកកូនមុំ ដែលរៀបចំឡើងដោយក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដោយមានការអញ្ជើញចូលរួមពីសមា ជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អាជ្ញាធរ ខេត្តគ្រប់លំដាប់ថ្នាក់ តំណាងក្រសួងមហាផ្ទៃ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាឃុំទូទាំង ស្រុកកូនមុំសរុបចំនួន៦០រូប។

com4_16_10_2013_4ថ្លែងបើកវេទិកានាឱកាសនោះ ឯកឧត្តម ប៊ូ ថង ប្រធាន គណៈកម្មការទី៤ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៨ បានសម្តែងនូវការស្វាគមន៍ និងកោតសសើរចំពោះ វត្តមានរបស់សមាជិកក្រុមប្រឹក្សាឃុំ ក៏ដូចជាវាគ្មិនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុង វេទិកាថ្នាក់ស្រុក ដើម្បីស្វែងយល់ស្តីពីការយល់ដឹង និងការចាត់ តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោល នយោបាយវិមជ្ឈការ វិសហមជ្ឈការក្នុងស្រុកកូនមុំ ដ៏មានសារសំខាន់នេះ ដើម្បីប្រមូលផ្តុំនូវគំនិត ចែករំលែកចំណេះដឹង ចំណេះធ្វើ ព្រមទាំងបទពិសោធន៍ល្អៗ ក្នុងការត្រួតពិនិត្យសមត្ថភាពក្រុមប្រឹក្សាឃុំឲ្យមានសន្ទុះកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ការរៀបចំវេទិកានាពេលនេះ គឺមានគោលបំណងស្វែងយល់ស្តីពីការយល់ដឹង និងការចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាឃុំ ដើម្បីរៀបចំជារបាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា ដើម្បីធ្វើ អន្តរាគមន៍ដល់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា នាបច្ចុប្បន្ននេះ ដំណើរការនៃកំណែទម្រង់    វិមជ្ឈការ វិសហ​មជ្ឈការ សម្រេចបាន នូវសមិទ្ធផលវិជ្ជមានជាច្រើន នៅថ្នាក់ឃុំសង្កាត់ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នូវ អាទិភាពចម្បងចំនួន០៤ គឺផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ព្រឹទ្ធសភាជាតួអង្គដ៏សំខាន់មួយក្នុងការ រួមចំណែកពង្រឹង និងជួយតម្រង់ ទិសការអនុវត្តកំណែទម្រង់ឲ្យចំទិសដៅ និងទទួលបានផ្លែ ផ្កាយ៉ាងពិតប្រាកដ។ ជាមួយគ្នានោះព្រឹទ្ធសភា មានមុខងារ សំខាន់ៗចំនួន០៣ គឺមុងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារជាតំណាង ក្រៅពីនេះព្រឹទ្ធសភាក៏បានបង្កើតក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគនីមួយៗ សម្រាប់ជាតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាម្ចាស់ឆ្នោត នៅតាមភូមិភាគទាំង៨ និងជាតំណាងឲ្យប្រជាជាតិខ្មែរទាំងមូល។
អង្គវេទិកាដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយលោក យិន ម៉ាលីណា ប្រធាននាយកដ្ឋានរដ្ឋបាល មូលដ្ឋាន និងលោក ឈិន សេងងួន អនុប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងធ្វើការពិភាក្សាលើប្រធានបទស្តីពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
សូមបញ្ជាក់អង្គវេទិកាប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣៕

វ៉ាន់ ពិសិដ្ឋ ធ្វើសេចក្តីរាយការណ៍ពីក្រុងបានលុង ខេត្តរតនគិរី
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន  


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី