Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ប៊ូ ថង អញ្ជើញចុះនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តក្រចេះ

   ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2024

com4_30-09-2013-1
com4_30-09-2013-2 com4_30-09-2013-3
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់គណៈកម្មការទី៤ និងជាប្រធានក្រុមសមាជិកព្រឹទ្ធ- សភាប្រចាំភូមិភាគទី៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បាន អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសម្រាប់ចែក ជូនដល់ប្រជាពលរដ្ឋសរុបចំនួន៦០គ្រួសារដែល ទទួលរងគ្រោះដោយ សារទឹកជំនន់ នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ឯកឧត្តម ខាន់ ចំណាន អភិបាលរងខេត្តទទួលបន្ទក់គ្រោះមហន្តរាយបាន អាននូវបាយការណ៍អំពីស្ថានភាពទឹកជំនន់ ឆ្នាំនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្លាប់ចំនួន៥នាក់ នឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៨.៥៥២ខ្នងសាលារៀលចំនួន៨៨ កន្លែង មណ្ឌលសុខភាព០១កន្លែង វត្ត៥៩ ជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពចំនួន ៦២១គ្រួសារ សត្វគោក្របី សរុបចំនួន ៨៧២៤ក្បាល់ និងប៉ះពាល់ស្រូវសន្ទូវស្សា៤.២៧៦ហិចតា សំណាប៣២៩ ហិចតា ស្រូវពង្រោះសន្ទូងប្រាំង ៣៣៤ហិចតា ដំណាំរួមផ្សំ៦៩៥ហិចតា ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមកិច្ចមួយ ចំនួនទៀត។
បន្ទាប់ពីបានស្តាប់របាយការណ៍ររបស់អាជ្ញាធរខេត្តរួចមក ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានមានប្រសាសន៍ពាំនាំនូវ ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច- អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម  ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តប្រចេះ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងនាមព្រឹទ្ធសភា ក្នុងនាមគណៈកម្មការទី៤ និងក្នុងនាមសមាជិកព្រឹទ្ធ- សភាប្រចាំភូមិភាគទី៨ ទោះជាមានភារកិច្ច ច្រើនយ៉ាងណាក៏ដោយ ក៏ត្រូវឈ្លៀតពេលវេលាមកជួបបងប្អូនដើម្បីចង់ដឹងពី សុខទុក្ខរបស់បងប្អូនដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ ដើម្បីជួយចែករំលែកនូវការលំបាករបស់ បងប្អូន។
ឯកឧត្តមបានប្រសាសន៍បន្តទៀតថា យើងទាំងអស់គ្នារស់ត្រូវការជាចាំបាច់ពីធម្មជាតិ ហើយធម្មជាតិក៏អាចបង្ករបញ្ហាដល់ យើងដែរ។ យើងត្រូវការពីធម្មជាតិដូចជា ទឹក ខ្យល់ ភ្លើង និងដី ដូចជាបច្ចុប្បន្ននេះយើងកំពុងតែទទួលរងពីគ្រោះធម្មជាតិ ទឹកជំនន់ ដែលបានបង្ករបញ្ហាដល់បងប្អូនប្រជាពលរដ្ឋខូចខាតផលប្រយោជន៍របស់បងប្អូន។
ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពេលទឹកជំនន់នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន កុំឲ្យមានបាតុភាពអ្វីកើតឡើង ត្រូវថែរក្សាសុខភាព និងរក្សាអនាម័យ ពេលគេងត្រូវចេះដាក់មុង ដើម្បីបង្ការកុំឲ្យមូសខាំ និង សត្វមានពិសទិចឬចឹក! ចំណែកទឹកត្រូវដាំឲ្យឆ្អិន ដើម្បីជៀសវាងបាននូវការរាករូស ហើយប្រសិនបើធ្វើតាមវិធីនេះ បាននោះបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបានចាកផុតពីជំងឺដង្កាត់ផ្សេងៗជាក់ជាពុំខានហើយពេលទឹកស្រកទៅវិញត្រូវជំរុញ ការងារបង្ករបង្កើនផលឲ្យបានគ្រប់ៗគ្នា។បន្ទាប់មកឯកឧត្តមបានផ្តល់អំណោយមួយចំនួនជូនដល់សាលាខេត្តក្រចេះ ដូចជា៖ មីចំនួន១០០កេះ ថវិកាចំនួន៥.០០០.០០០រៀលបងប្អូន ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ សរុបចំនួន៦០ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូ មី២កេស ថវិកា៥០.០០០រៀល។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី