Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ស្ថិតនៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

   ថ្ងៃទី 8 ខែសីហា ឆ្នាំ2024

com4_8_8_2013_1 com4_8_8_2013_2
កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជាគណៈអធិបតីក្នុងពិធី  ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥៥នាក់ ស្ថិតនៅ ភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធាន- ព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ។ បន្ទាប់មក ឯកឧត្តម ក៏បានថ្លែង     អំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជឿទុកចិត្ត និងគាំទ្រសម្ដេចទាំងបីឲ្យ បន្ដដឹកនាំនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន និងមានសុខសន្ដិភាព ។
ជាទីបញ្ចប់ ឯកឧត្តម បានចែកជូនដល់សមាជិកនៃអង្គពិធី ម្នាក់ៗទទួលបានក្រមា១    នំប៉័ង១ ទឹកបរិសុទ្ធ១ដបនិង ថវិកា- ១០,០០០រៀល ។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី