ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ស្ថិតនៅភូមិតានៃ ឃុំជាំសង្កៃ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ថ្ងៃទី 9 ខែសីហា ឆ្នាំ2024
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ និងជាសមាជិកព្រឹទ្ធ- សភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាគណៈអធិបតីក្នុងពិធី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៤៥នាក់ ស្ថិតនៅភូមិតានៃ ឃុំជាំសង្កៃ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធាន ព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ ។ ព្រមជា មួយនោះ ឯកឧត្តម ក៏ថ្លែងកោតសរសើរចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម បោះឆ្នោតកាលពីថ្ងៃទី២៨ ខែ កក្កដា កន្លងទៅនេះ ។ បន្ទាប់មក ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាពល រដ្ឋទាំងអស់ដែលជឿទុកចិត្ត និងគាំទ្រ សម្ដេចទាំងបីឲ្យបន្ដដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកំចំរើន និងមានសុខសន្ដិភាព ។
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូរ បន្តប្រកបរបរចិញ្ចឹមជីវិតដោយ សុខសាន្ត កុំជឿការញុះញង់របស់ជនខិលខូចមួយចំនួនតូចដែលចង់បង្ករចលាចលក្នុងសង្គម និង ត្រៀមការពារខ្លួននូវ រាល់គ្រោះធម្មជាតិដែលកើតមានឡើងជាយថាហេតុ ។ ជាទីបញ្ចប់ ឯកឧត្តម បានចែកជូនដល់សមាជិកនៃអង្គពិធីម្នាក់ៗ ទទួលបានសារុង១ នំប៉័ង១ ទឹកបរិសុទ្ធ១ដប និងថវិកា១០,០០០រៀល ។