Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ស្ថិតនៅភូមិជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

   ថ្ងៃទី 12 ខែសីហា ឆ្នាំ2024

com4_12_08_2013_1 com4_12_08_2013_2
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្ម-ការទី៤ និងជាសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញ ជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន៦៥នាក់ ស្ថិតនៅភូមិជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធាន ព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ។ ព្រមជាមួយនោះ ឯកឧត្តម បាន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលជឿទុកចិត្ត និងគាំទ្រសម្ដេចទាំងបីឲ្យបន្ដដឹក នាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកំចំរើន និងមានសុខសន្ដិភាព ។
បន្ទាប់មក ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូរបន្តប្រកបរបរ ចិញ្ចឹមជីវិតដោយសុខសាន្ត ហើយរង់ចាំការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះ- ឆ្នោត និងកុំជឿការញុះញង់របស់ ជនខិលខូចមួយចំនួនតូច ដែលចង់បង្ករចលាចលក្នុងសង្គម ។
ជាទីបញ្ចប់ ឯកឧត្តម បានចែកជូនដល់សមាជិកនៃអង្គពិធីម្នាក់ៗទទួលបានក្រមា១ នំប៉័ង១ ទឹកបរិសុទ្ធ១ដប និងថវិកា ១០,០០០រៀល ។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី