ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋស្ថិតនៅភូមិព្រៃប្ញស្សី ឃុំជាំសង្កែ ខេត្តកំពង់ស្ពឺ
ថ្ងៃទី 18 ខែកក្កដា ឆ្នាំ2024
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិពៃ្រប្ញស្សី ឃុំជាំសង្កែ ឯកឧត្តម ឡាយ អ៊ី-ពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២១៥នាក់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ។ បន្ទាប់មក ឯកឧត្តម ក៏បានជម្រាប ដល់អង្គពិធីអំពីសមិទ្ធផលសំខាន់ៗ និងការរីចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ដែលកើត ចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំងបី ។
មុននឹងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យពិនិត្យមើលឡើងវិញ នូវឯកសារសម្រាប់យកទៅបោះឆ្នោត និងចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។
អត្ថបទពាក់ព័ន្ធ