កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ នៅវត្តក្ងោកមាសលើ ស្ថិតនៅភូមិពៃ្រគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ និង ជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ ទី៧ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន៣៥០នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្តេចប្រធាន ព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ។ បន្ទាប់មក ឯកឧត្តម បានប្រគេន ទេយ្យទានមួយចំនួនដល់វត្តក្ងោកមាសលើ វត្តក្ងោកមាសក្រោម វត្តសុវណ្ណគិរី និងវត្តឫស្សីត្រកួច ។