គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភា អញ្ជើញចូលជួបសវនាការ និងសម្តែងការគួរសម ជាមួយនឹងឯកឧត្តម ហា បាន គណៈអភិបាលខេត្តកនទុម ប្រទេសវៀតណាម
ថ្ងៃទី 11 ខែមេសា ឆ្នាំ2024
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការ និងសម្តែងការគួរសម ជាមួយនឹងឯកឧត្តម ហា បាន អភិបាលខេត្តកនទុមប្រទេសវៀតណាម ។
ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាក៏បានមានប្រសាសន៍ថា តំបន់ត្រីកោណកន្ទុយនាគអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ក៏ជាចំណុចស្នួយមួយយ៉ាងសំខាន់ដែលប្រទេសកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ធ្វើការអភុវឌ្ឍ និងអនុវត្តឲ្យបានគ្រប់ជ្រងជ្រោយនូវកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ជាពិសេសគឺសេចក្តីថ្លៃង ការណ៍រួម ដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលកម្ពុជា វៀតណាម ឡាវលើកទី៧នៅទីក្រុងវៀងច័ន្ទ ប្រទេស ឡាវ។ ហើយកិច្ចអភិវឌ្ឍន៍នេះសម្រេចបានគឺអាស្រ័យដោយកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងគុណភាព ទាំងផ្នែកនយោបាយ និងបច្ចេកទេស ពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងបី។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ