Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ បានអញ្ជើញជួបសាវនាការ និងសម្តែងការគួសម ជាមួយនឹងថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងចុះសាកសួសុខទុក្ខកងពលលេខ១៥នៃកងទ័ពនៃប្រទេសវៀតណាម

   ថ្ងៃទី 11 ខែមេសា ឆ្នាំ2024

2_com4_11_04_2013_1

2_com4_11_04_2013_2 2_com4_11_04_2013_3
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣  គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការ និងសម្តែងការគួរសម ជាមួយនឹងថ្នាក់​ដឹកនាំខេត្ត​យ៉ាឡាយ ។

ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានមានប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃ ប្រទេសកម្ពុជា ដែលមានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​ស​ភា សម្តេច​អគ្គម​ហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា- ចក្រកម្ពុជា ជូនចំពោះ ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំង​ប្រ​ជា​​ពលរដ្ឋ នៅខេត្តយ៉ាឡាយ ទាំងអស់ ជាពិសេសក្នុង​ឪកាសបុណ្យខួប​គម្រប់​១០០ឆ្នាំ(១៩១៣-២០១៣) នៃជ័យជំនះលើកងទ័ពអាមេរិក របស់កងទ័ពវៀត​ណាម​​​នៃខេត្តកងទុម នៃប្រទេស​វៀត​ណាម​។
ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាក៏បានមានប្រសាសន៍បន្តថា ជា​មួយ​នឹងការរីកចម្រើននៃ ប្រទេសទាំងពីរ (កម្ពុជា វៀតណាម) ត្រូវបន្តជម្រុញកិច្ចសហប្រតិបត្តិការភាពជាដៃគូខេត្តនឹងខេត្ត ក៏ដូចជា ប្រទេសនិងប្រទេស ដើម្បីមានការអភិវឌ្ឍឲ្យកាន់មានភាពជឿនលឿន និងរីកចម្រើន ជាពិសេសតំបន់ត្រីកោណ បន្ទុយនាគ ។
ជាមួយគ្នានេះដែរគណៈប្រតិភូក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ កង​ពល​​លេខ១៥នៃកងទ័ពនៃ ប្រទេសវៀតណាម នៅ​ខេត្ត​យ៉ាឡាយ ប្រទេសវៀតណាម​​ ៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី