ឯកឧត្តម ប៊ូ ថង អញ្ជើញប្រជុំផ្ទៃក្នុងគណៈកម្មការទី៤ព្រឹទ្ធសភា
ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៤ វិមានព្រឹទ្ធសភា គណៈកម្មការមហាផ្ទៃ ការពារ ជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់គណៈកម្មការទី៤ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៣គឺ៖ ទី១-ការពិនិត្យពិភាក្សាលើរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការសម្រាប់ខែមករា ឆ្នាំ២០១៣ ទី២-ការពិនិត្យពិភាក្សាលើរបាយការណ៍ចំណាយខែធ្នូ ឆ្នាំ២០១២ និងផែនការចំណាយសម្រាប់ខែមករា ឆ្នាំ២០១៣ និងទី៣-បញ្ហាផ្សេងៗ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិក គណៈកម្មការ ៕
រូបភាព៖ នាយដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ