Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ប៊ូ ថង ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា

   ថ្ងៃទី 23 ខែមករា ឆ្នាំ2024
com4_22-01-2013_1 com4_22-01-2013_2

គណៈកម្មការទី៤ បានបើកកិច្ចប្រជុំអន្តរគណៈកម្មការជំនាញព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ០៨:០០ព្រឹក នៅសាលពិសេស វិមានព្រឹទ្ធសភា

កាលពីព្រឹកថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០១៣ ​នៅសាលប្រជុំពិសេស​​ វិមានព្រឹទ្ធសភា     ឯក​ឧត្តម ប៊ូ​​ ថង ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ​អធិការកិច្ច និងមុខងារសាធារណៈ ហៅកាត់គណៈកម្មការទី៤ ព្រឹទ្ធសភា បានបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីបទ- បញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត​​​​​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ដែលមានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា និងមន្ត្រី រាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានមានប្រសាសន៍ថា ដោយ​​គណៈកម្មការទាំង៩ព្រឹទ្ធសភា​ មានតួនាទី ភារកិច្ច និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងបទបញ្ជា​ និងនីតិវិធីខាងលើ​​ ការប្រជុំអន្តរ គណៈកម្មការនាពេលនេះ គឺធ្វើយ៉ាងណាឲ្យសេក្តីចព្រាងច្បាប់ស្តីពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៥  ឲ្យមានការប្រព្រឹត្តទៅដោយរលូន ស្មើភាព សេរីភាព ត្រឹមត្រូវ នឹងយុត្តិធម៌។
កិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាសប្រព្រឹត្តទៅរួមមាន៖ ទី១-ស្តាត់របាការណ៍​ ស្រាវជ្រាវលើសេចក្តីព្រាងបទបញ្ជា ​និង នីតិវិធី ទី២-ការចូលរួមយោបល់របស់សមាជិក​ សមាជិកាអង្គប្រជុំ ​នឹងទី៣-មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ។

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
ខ្លឹមសារទាំងស្រុងនឹងជម្រាបជូននាពេលក្រោយ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី