Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈប្រតិភូ គណៈកម្មការទី៤ព្រឹទ្ធសភា ជួបសវនាការជាមួយនឹងក្រសួងការពារជាតិ

   ថ្ងៃទី 3 ខែតុសា ឆ្នាំ2024

com4-27-09-2012_1កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ គណៈប្រតិភូគណៈកម្មការ មហាផ្ទៃ​ ការពារ​​ជាតិ​ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច​ និងមុខងារសាធារណៈ ហៅកាត់គណៈកម្មការទី៤ ព្រឹទ្ធសភា​ ដឹកនាំដោយឯកឧត្តម ប៊ូ ថង​ ប្រធាន គណៈកម្មការ បានអញ្ជើញជួប​ធ្វើ​សវនាការជា មួយនឹងឯកឧត្តមនាយឧត្តមសេនីយ៍​ ចាយ សាំងយុន​ រដ្ឋលេខាធិការ ក្រសួងការពារ​ជាតិ​ នៅក្រសួងការពារជាតិ ។

ឯកឧត្តម ប៊ូ ថង​ ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានមានប្រសាសន៍ថា​ គោលបំណង នែជំនួប សវនាការនេះ គឺ ដើម្បីស្វែងយល់អំពីសកម្មភាពការងាររបស់ក្រសួងនាពេលកន្លងមក និងទិស ដៅការងារនាពេលខាងមុខ​ និងដើម្បី ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយនឹងក្រសួងការ- ពារ​​ជាតិ ​ឲ្យកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តមបានបន្តថា​ ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិនែព្រះរាជាណាចក្រកម្ពុជា​​ ដែល​មាន​​​​ភារកិច្ចសម្រិតសម្រាំងច្បាប់​​ និងធ្វើការសប្រមសម្រួលការងារ រវាងរដ្ឋសភា និង រាជរដ្ឋាភិបាល ហើយ ព្រឹទ្ធសភាមានមុខងារសំខាន់ៗចំនួនបី   ទី១មុខងារនីតិកម្ម​​ ទី២មុខងារតំណាង និងទី៣មុខងារត្រួត ពិនិត្យ​​​​។ ការជួបសវនាការការងារនាឱកាសនេះ គឺជា មូលដ្ឋាន ដ៏មានសារៈសំខាន់បំផុត សម្រាប់ គណៈកម្មការទី៤ ក្នុងការរៀបចំកសាងផែនការការងារ និងធ្វើសកម្មភាពឲ្យបាន សមស្រប តាមតួនាទី​ភារ​កិច្ច  និងសមត្ថកិច្ចរបស់ខ្លួន​​  ព្រមទាំងស្របនឹងសកម្មភាពការងាររបស់ក្រសួងស្ថាប័នតាម វិស័យរបស់គណៈកម្មការ។

ជាមួយគ្នានោះដែរឯកឧត្តមប្រធាន គណៈកម្មការទី៤ព្រឹទ្ធសភា ក៏បានស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍​​រដ្ឋលេខាធិការក្រសួងការពារជាតិ​ ឲ្យមានការគាំទ្រ និងផ្តល់នូវ របាយ-com4-27-09-2012_2 ការណ៍ការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានភាពឆាប់រហ័ស និងល្អប្រសើរ ឡើង ថែមទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍​ ចាយ សាំងយុន​ រដ្ឋលេខាធិការក្រសួងការពារ​ជាតិ បានធ្វើសេចក្តី រាយការណ៍ សង្ខេប អំពីការងារទូទៅរបស់ក្រសួងការពារជាតិ  ទៅលើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការកសាង ហេដ្ឋារចនា សម្ព័ន្ធបានសម្រេចជាច្រើនទៅលើគ្រប់វិស័យ​ ដែលក្រសួងការពារជាតិបានខិតខំប្រឹងប្រែងបានសម្រេច នាពេល កន្លងមក ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី