កិច្ចប្រជុំគណៈកម្មការទី៤ ជួបជាមួយវិទ្យាស្ថានកម្ពុជា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២
ថ្ងៃទី 21 ខែសីហា ឆ្នាំ2024
កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១២ វេលាម៉ោង ១០:៣០ នាទីនៅបន្ទប់ប្រជុំគណៈកម្មការ គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ មានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការ ជាមួយ លោកនាយកប្រតិបត្តិ នៃវិទ្យាស្ថានសភាកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ការគាំទ្រ ចំពោះសំណើរបស់ គណៈកម្មការ ។
លោក ដារ៉ារិទ្ធ គឹមយាត នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជា បានថ្លែងអំណរគុណ ដែលឯកឧត្តម អនុប្រធានគណៈកម្មការដែលបានផ្តល់ការអនុញ្ញាតឲ្យវិទ្យាស្ថានភាពកម្ពុជា បានមករាយការណ៍ ជូនចំពោះការគាំទ្រលើគម្រោងរបស់គណៈកម្មការ ។
ក្រោយពីបានពិនិត្យពិភាក្សាលើគម្រោងរួមមក វិទ្យាស្ថានសភាកម្ពុជា សូមធ្វើការគាំទ្រសំណើរបស់គណៈកម្មការឲ្យជួយសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងបេសកកម្មសិក្សាលើវិស័យជំនាញរបស់គណៈកម្មការ ពិសេសទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។
អត្ថបទពាក់ព័ន្ធ