Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សត ណាឌី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រស់ សរ សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប ខេត្តសៀមរាប

   ថ្ងៃទី 2 ខែមិថុនា ឆ្នាំ2024

នារសៀលវេលាម៉ោង១៤:០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធស ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រស់ សរ សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប ខេត្តសៀមរាប ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ ៧៦ឆ្នាំ។ សពលោក រស់ សរ បានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ព្រះពុទ្ធសាសនា ស្ថិតនៅភូមិគ្រឹះរបស់សព ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។ បន្ទាប់មកក្រុមគ្រួសារសព បានសំដែងអំណរគុណ នឹងសូមប្រសិទ្ធពរជ័យ បវរមហាប្រសេជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរ ទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី