Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម អន ស៊ុំ បានចូលរូមក្នុងពិធីសម្ពោធមហាកុដិថ្ម ១ខ្នង និងសមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី

   ថ្ងៃទី 1 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តវេឡុវនោទ្យានស្វាយចេក (ហៅវត្តស្វាយចេក) ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ គណៈអភិបាលខេត្ត មន្រ្តីរាជការ សប្បុរសជន បង ប្អូន ប្រជាពលរដ្ឋ បានចូលរូមក្នុងពិធីសម្ពោធមហាកុដិថ្ម ១ខ្នង និងសមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមិទ្ធិផលរួមមាន មហាកុដិ សវាយចេក ១ខ្នង, អគារសិក្សា ៣ខ្នង មាន១៥បន្ទប់, អគារទីចាត់ការ ២ខ្នង, ស្ពាននាគ ០១, ផ្លូវបេតុង ៣ខ្សែ, ក្លោងទ្វាវត្តចែងប្រិយ៍ ០១, របងសាលាស្រុកស្វាយចេក ០១, អគារទីស្នាក់ការ ឃុំសារង្គ ០១ ឃុំតាផូ ០១ ឃុំផ្គាំ ០១ ឃុំស្វាយចេក ០១ និងបញ្ចុះបឋមសិលាកសាងអគារសាលាបឋមសិក្សាស្វាយចេក និងអគារបណ្តុះបណ្តាលពហុបច្ចេកទេស។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព បន្តលើកកម្ពស់អភិវឌ្ឃវិស័យសាសនា និងសុខុដុមនីយកម្មសាសនា អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តម អន ស៊ុ ឧបត្ថម្ភថវិកា១០០ដុល្លារ និងឯកឧត្តម ឈើយ ចាន់ណា ថវិកា១.០០០ដុល្លារ និងសារ៉ុង២០០។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី