Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន០៥

   ថ្ងៃទី 14 ខែវិច្ឆិការ ឆ្នាំ2024

នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានក្រុម ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ០៥ ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
២-ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
៣-ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារទី២ស្ដីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពី កិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ ។
៤-ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក ។
៥-ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្ដរជាតិ និង ចាត់តាំងតំណាងក្រុមឡើងមានយោបល់ក្នុងសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី