Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន បន្តដឹកនាំក្រុមសភាជាតិកម្ពុជាAPF ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយAPF តាមប្រព័ន្ធនិម្មិត

  ថ្ងៃអាទិត្យ ទី​15 ខែឧសភា ឆ្នាំ​2022


នារាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ក្រុមសភាជាតិកម្ពុជាAPF ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF (Assemblee Parlementaire de la Francophonie) បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាពឯកឧត្តម Christophe-André FRASSA ប្រធានគណៈកម្មការនយោបាយAPF តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីខេត្តកេបិច ប្រទេសកាណាដា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី