Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម មួង ប៉យ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ ៩ឆ្នាំ នៃ​ការ​បង្កើត​សហគមន៍ និង​តំបន់​ទេសចរណ៍ (ទូកយោង និងអន្លុងព្រះ)

  ថ្ងៃពុធ ទី​10 ខែកុម្ភៈ ឆ្នាំ​2021

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ឯកឧត្ដម មួង ប៉យ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៩ ឆ្នាំ នៃការបង្កើតសហគមន៍ និងតំបន់ទេសចរណ៍ (ទូកយោង និងអន្លុងព្រះ)។ កម្មវិធីនេះរៀបចំឡើងដោយ ភូមិសៀងសាយ ភូមិផាយ៉ាង និងអង្គការ ICC ដោយមានការចូលរួមពីលោក សៀង វ៉ាន់ អភិបាលរងស្រុកតាវែង លោកអធិការរងស្រុក លោកមេប៉ុស្ដិ៍ និងមានការចូលរួមពីសហគមន៍មកពីបណ្ដាខេត្តនានាដូចជា ៖ ខេត្ដព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី