Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម ធ្វើមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញ

   ថ្ងៃទី 8 ខែមករា ឆ្នាំ2024


នាព្រឹកថ្ងៃទី២៧ ខែធ្នូ ២០២២ គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាព និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍បន្តទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីរងចាំបន្តដំណើរទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
ក្នុងសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសភាកម្ពុជា និងរដ្ឋសភាវៀតណាម នៅទីក្រុងដាណាង ប្រទេសវៀតណាម។
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញជូនដំណើរដោយឯកឧត្តម វូ ហាយហា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម ព្រមទាំងសហការី….។
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី