នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាព និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញទទួលទានអាហារសាមគ្គី ដែលរៀបចំដោយឯកឧត្តមអនុប្រធានក្រុមតំណាងរាស្ត្ររដ្ឋសភា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ TAN SON NHAT HOTEL ក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងឱកាសដែលគណៈប្រតិភូបានបន្តដំណើរមកដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម បន្ទាប់ពីបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាង ខេត្តក្វាងណាម ប្រទេសវៀតណាម។
ប្រភព៖ នាយកដ្ឋានព័ត៌មាន