ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ និងស្នាក់អាស្រ័យនៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចឈ្វេងយល់ក្រុមហ៊ុនHOA THO ស្តីពីវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ នៅទីក្រុងដាណាង ខេត្តក្វាងណាម ប្រទេសវៀតណាម។
ប្រភព៖ នាយកដ្ឋានព័ត៌មាន