Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមមិត្តភាពសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម អញ្ជើញបំពេញទស្សនកិច្ចការងារនៅតំបន់សេដ្ឋកិច្ច និងតំបន់ទេសចរណ៍នៃខេត្តគ័ងណាម ប្រទេសវៀតណាម

   ថ្ងៃទី 28 ខែធ្នូ ឆ្នាំ2024


ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ និងស្នាក់អាស្រ័យនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាព និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម អមដំណើរដោយឯកឧត្តម ង្វៀន ឌឹកងាយ អនុប្រធានសភា និងជាប្រធានក្រុមមិត្តភាពវៀតណាម-កម្ពុជា ឯកឧត្តមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជា ពិភាក្សាការងារជាមួយក្រុមហ៊ុនភាគហ៊ុនរួម ជឿង ហាយគ្រុប ព្រមទាំងមានការធ្វើបទបង្ហាញពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន និងបន្តទស្សនារោងចក្រផលិតផលមួយចំនួនរបស់ក្រុមហ៊ុនTHACO និងតំបន់សេដ្ឋកិច្ចCHU LAI នៃកំពង់ផែដឹកជញ្ជូនTam Hiep និងបន្តទស្សនាតំបន់ទេសចរណ៍ស្ពានមាស និងភូមិបារាំង នៅខេត្តគ័ងណាម ប្រទេសវៀតណាម។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី