នារាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០:១៥នាទី គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាព និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទសភា និងអធិការកិច្ច និងជាប្រធានមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដាណាង ខេត្តក្វាងណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព។ ការអញ្ជើញមកដល់របស់គណៈប្រតិភូ ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម វូ ហាយ ហា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម តំណាងថ្នាក់ដឹកនាំទីក្រុងដាណាង និងមន្ត្រីការទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងសហការីពាក់ព័ន្ធជាច្រើនទៀត។
ប្រភព៖ នាយកដ្ឋានព័ត៌មាន