Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រជុំផ្ទៃក្នុងក្រុម

   ថ្ងៃទី 22 ខែធ្នូ ឆ្នាំ2025


នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៤រួមមាន៖
១-ស្តាប់បាយការណ៍សកម្មភាពការងាររបស់ក្រុមមិត្តភាពប្រចាំឆ្នាំ២០២២។
២-រាយការណ៍អំពីសរុបថវិកាចំណូល ចំណាយរបស់ក្រុមមិត្តភាពឆ្នាំ២០២២ ព្រមទាំងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។
៣-ពិនិត្យពិភាក្សាត្រៀមសម្រាប់ចូលរួមប្រជុំក្រុមមិត្តភាពនៃសភាទាំងពីរ(កម្ពុជា-វៀតណាម) នៅទីក្រុងDanang ខេត្តQuang Nam នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤-ការចូលរួមជាមតិយោបល់របស់ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាអង្គប្រជុំ លើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមក្រុម៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី