ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំព្រឹទ្ធសភា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ដើម្បីឈេ្វងយល់ និងប្រមូលព័ត៌មាន អំពីការផ្សព្វផ្សាយច្បាប់ ព្រមទាំងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅសាលាខេត្តបាត់ដំបង។ ក្នុងជំនួបនេះ មានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធរួមមាន៖ មន្ទីរកិច្ចការនារី មន្ទីរសុខា ភិបាល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងសហការី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន