Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន នាំយកអំណោយ និងថវិកាចូលរួមបុណ្យសពកុមារា កុមារី រងគ្រោះលង់ទឹកស្លាប់

   ថ្ងៃទី 4 ខែធ្នូ ឆ្នាំ2024


នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧ ត្តម ប្រាក់ ចំរេីន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជេីញនាំយកអំណោយនិងថវិកាចូលរួមបុណ្យសពកុមារា កុមារី ចំនួន០៤ នាក់ ដែលបានលង់ទឹកស្លាប់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្នុងឱកាសនោះ ឯកឧ ត្តម ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពកុមារា កុមារីទាំងពីរគ្រួសារ ដែលបានបាត់បង់កូនជាទីស្រលាញ់ ។ បន្ទាប់មកឯកឧត្តមអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ក៏បានប្រគល់អំណោយជូនដល់ក្រុមគ្រួសារទាំងពីរសពកុមារ កុមារី ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី០១កេស អង្ករ១០០គីឡូ ទទឹកសុទ្ធ០១កេស ទឹកត្រីទឹកស៉ីអ៉ីវ ពីរយួរ និងថវិកា២លានរៀន សរុបថវិកាអស់ ៤,៦៧០,០០០រៀល ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី