នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មានសំអាន ប្រធានគណៈកម្មការទី៨ ឯកឧត្តម ឈិត គឹមយាត ប្រធានស្តីទីគណៈកម្មការទី៥ និងឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA) ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្តិបាតអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាបណ្តាប្រទេសសមាជិកអាយប៉ា និងគណៈប្រតិភូ ព្រមទាំងប្រទេសអ្នកសង្កេតការណ៍ជាច្រើនរូប។ សម័យប្រជុំពេញអង្គលើកទី១នេះ ប្រព្រឹត្តទៅដោយមានរបៀបវារៈគឺ៖ ១-ប្រកាសតែងតាំងអនុប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣។ ២-ការឧទ្ទេសនាគណៈប្រតិភា។ ៣-ការពិនិត្យ និងអនុម័ត កម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣ របៀបវារៈសម្រាប់មហាសន្និបាតលើកទី៤៣ និងសមាភាពគណៈប្រតិភូចូលរួមកិច្ចស្រ្តី សភាវ័យក្មេក និងគណៈកម្មាធិការនានាមហាសន្និបាតអាយប៉ាលើកទី៤៣។ ៤-សេចក្តីថ្លែងការណ៍របស់ប្រធានគណៈប្រតិភូសមាជិកអាយប៉ា។ ៥-សេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការរងអាស៊ាន។ ៦-សេចក្តីថ្លែងការរបស់អគ្គលេខាធិការអាយប៉ា។ ៧-សេចក្តីថ្លែងការណ៍របស់ប្រធានគណៈប្រតិភូសភាសង្កេតការណ៍។ ៨-សេចក្តីថ្លែងការណ៍របស់ភ្ញៀវសភាកម្ពុជា និងស្ថាប័នដៃគូរបស់អាយប៉ា។ សូមជម្រាបថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រភព៖ នាយកដ្ឋានព័ត៌មាន