នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យកែសម្រួលលើរបាយការណ៍សង្ខេបស្តីពី លទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយករងពិធីការ និងទំនាក់ទំនងអន្តរជាតិ លោកស្រីអនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងលោកប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី៨ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា