Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ មុំ សណ្តាប់ បានអញ្ជើញចូលក្នុងកិច្ចប្រជុំពិនិត្យ និងស្តាប់បទអន្តរាគមន៍របស់ប្រទេសនីមួយៗ ដែលជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបូកសរុបមតិយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣

   ថ្ងៃទី 1 ខែវិច្ឆិការ ឆ្នាំ2024

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៣ នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី30 (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលក្នុងកិច្ចប្រជុំពិនិត្យ និងស្តាប់បទអន្តរាគមន៍របស់ប្រទេសនីមួយៗ ដែលជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបូកសរុបមតិយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣។

ឆ្លៀតក្នុងឱកាសនោះ តាងនាមជាសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងគណៈប្រតិភូសភាកម្ពុជា លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានមានចំណាប់អារម្មណ៍ និងថ្លែងបទអន្តរាគមន៍ដោយលើកឡើងចែករំលែកនូវទស្សនៈមួយចំនួនពាក់ព័ន្ធនឹងប្រធានបទទី២ ស្តីពី “ការអភិវឌ្ឍសេវាថែទាំសុខភាព និងការសម្របសម្រួលដល់ការទទួលបានសេវាថែទាំសុខភាពបឋមប្រកបដោយសមភាព”។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី