Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន បានចូលរួមប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនបី

   ថ្ងៃទី 30 ខែតុសា ឆ្នាំ2024

ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ អញ្ជើញដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណកម្មការទី៨ ព្រឹទ្ធសភា បានចូលរួមប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនបី រួមមាន ៖ ទី១-សេចក្តីព្រាងស្តីពីការអភវិឌ្ឍសេវាគាំពារសុខភាព និងសម្របសម្រួលការទទួលបានការគាំពារសុខភាពបឋមប្រកបដោយសមភាព ទី២-សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការលើកកម្ពស់ទេសចរណ៌តំបន់ និងការយល់ដឹងវប្បធម៌ចម្រុះ និងទី៣-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីសភា និងការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីសម្រេចឱ្យបានអព្យាក្រិតកាបោន និងការទប់ស្កាត់ការសាយភាយកាបោនកម្រិតសូន្យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី