Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរស់នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាមចំនួន២០០គ្រួសារ

   ថ្ងៃទី 18 ខែតុសា ឆ្នាំ2024


នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សហការជាមួយសមាគមសប្បុរសធម៌ បាវ យ៉ាកង៉ូ ទីក្រុងហូជីមិញ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សមាគមសប្បុរសធម៌ បាវ យ៉ាកង៉ូ ទីក្រុងហូជីមិញ ចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២០០គ្រួសារ មកពីស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ពិធីនេះប្រព្រឹត្តទៅនៅវត្តខេមវ័ន ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពីសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អភិបាលរងខេត្តជាស្ត្រី ថ្នាក់ដឹកនាំជាស្រ្តីជុំវិញខេត្ត មន្ទីរកិច្ចការនារីខេត្ត។
ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សមាគមសប្បុរសធម៌ បាវ យ៉ាកង៉ូ ទីក្រុងហូជីមិញចែកជូនប្រជាពលរដ្ឋជួបការលំបាកចំនួន២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកា៣ម៉ឺនរៀល អង្ករ ៥គីឡូក្រាម មី ១កេស ទឹកត្រី១ដប ប៊ីចេង១កញ្ចប់ ស្ករស១គីឡូក្រាម ម្សៅបាញ់ឆែវ១កញ្ចប់ ទឹកដោះគោ១កំប៉ុង ត្រីខ១កំប៉ុង ថ្នាំដុសធ្មេញ១ប្រអប់ ច្រាសដុសធ្មេញ១ដើម នំបញ្ចុកក្រៀម១កញ្ចប់។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី