Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកូនស្រីបង្កើតឯកឧត្តម ទព យុទ្ធី សមាជិកព្រឹទ្ធសភា

   ថ្ងៃទី 17 ខែតុសា ឆ្នាំ2024


នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រី ទេព សូដានី កូនស្រីបង្កើតរបស់ឯកឧត្តម ទព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ វេលាម៉ោង ១៦:៤០នាទីរសៀល ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។
សពលោកស្រី ទេព សូដានី ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ក្នុងនាមគណៈកម្មការទី៨ព្រឹទ្ធសភា និងក្នុងលោកជំទាវផ្ទាល់ លោកជំទាវ មាន សំអាន សូមចូលរួមនិងអាឡោះអាល័យជាមួយឯកឧត្តម ទេព យុទ្ធី និងរំលែកនូវមរណទុក្ខដោយក្តីស្រណោះជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេកជាទីបំផុត។ លោកជំទាវបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រី ទេព សូដានី សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃាតឡើយ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី