Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា

   ថ្ងៃទី 10 ខែតុសា ឆ្នាំ2024


នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានប្រជុំផ្ទៃក្នុងក្រុមក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៣គឺ៖
១-ស្តាប់សេចក្តីរាយការណ៍បូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០២២របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦។
២-ពិនិត្យលើរបាយការណ៍ថវិកាចំណូល-ចំណាយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦។
៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា ព្រមទាំងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៦។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី