Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា

   ថ្ងៃទី 10 ខែតុសា ឆ្នាំ2024


នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានប្រជុំក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៣គឺ៖
១-ស្តាប់សេចក្តីរាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រចាំនព្វមាស ឆ្នាំ២០២២ និងទិសដៅការងារបន្ត។
២-ពិនិត្យពិភាក្សាលើការទូទាត់ចំណូល ចំណាយថវិការបស់គណៈកម្មការប្រចាំនព្វមាស ឆ្នាំ២០២២។
៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី