នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០ នាទី នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិភាក្សាត្រៀមរៀបចំ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើកម្មវិធី សមាសភាពអ្នចូលរួម គម្រោងថវិកា បញ្ហាផ្សេងៗ ដើម្បីឱ្យដំណើរការនៃរៀបចំវេទិកាប្រព្រឹត្តទៅបានល្អ និងទទួលបានជោគជ័យ៕
ប្រភព៖នាយកដ្ឋានព័ត៍មាន