នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មកាទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា និងយុវជនរាជសីហ៍ នាំយកកូនឈើប្រណិត ចំនួន៥០០ដើម ចុះដាំនៅភ្នំតាម៉ៅ និងប្រគល់ជូនសម្ភារជាគ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការរដ្ឋានអង្គរក្ស។
អំណោយ និងសម្ភារដែលបានផ្តល់ជូនក្នុងឱកាសនោះ រួមមាន ៖ ឈើប្រណិត ៥០០ដើម អង្ករ ១តោន ទឹកបរិសុទ្ធ ១០០កេស មី ១០០កេស ភេសជ្ជៈ (ទឹកក្រូច) ៥០កេស និងចេកពងមាន់ ១៧ស្ទង៕