Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈកម្មការទី៨ព្រឹទ្ធសភា ប្រជុំត្រៀមចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០

   ថ្ងៃទី 4 ខែតុសា ឆ្នាំ2024


នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ប្រាក់ ចំរើន អនុប្រធាន លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបប្រជុំពិនិត្យពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីត្រៀមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30) ក្រោមមូលបទ សភា និងការអភិវឌ្ឍប្រកបដោយចីរភាពក្រោយជំងឺ កូវីដ-១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៍ នាពេលខាងមុខ។

ប្រភព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី