Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើរការគម្រោងចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ

   ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2024


នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើរការគម្រោងចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ នៅសាលាខេត្តកំពត ដើម្បីផ្សព្វផ្សាយជាផ្លូវការចាប់ផ្តើមអនុវត្តន៍ គម្រោងចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត និងខេត្តកែប បង្ហាញពីគោលដៅ គោលបំណង ផែនការសកម្មភាព និងលទ្ធផលរំពឹងទុករបស់គម្រោងដែលនឹងត្រូវអនុវត្តន៍ចាប់ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៤ ចែករំលែកព័ត៌មានជាផ្លូវការដល់ដៃគូពាក់ព័ន្ធសំខាន់ៗ និងស្វែងរកការគាំទ្រដើម្បីបង្កើតកិច្ចសហការ ទំនាក់ទំនងល្អ ក្នុងដំណើរការនៃការអនុវត្តគម្រោងនេះ។
អង្គពិធីនេះ ដំណើរការដោយមាន៖
១.មតិស្វាគមន៍របស់លោកជំទាវ មៀច សុធាវី អគ្គលេខាធិការសមាគមនារី ។
២.ចំណាប់អារម្មណ៍លោក ផាម ងុកញ៉ាន តំណាងក្រុមហ៊ុន SIPCO ។
៣.ចំណាប់អារម្មណ៍តំណាងមន្ទីរបរិស្ថាន ។
៤.ចំណាប់អារម្មណ៍របស់លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ។
៥.ថ្លែងសំណេះសំណាល និងប្រកាសបើកអង្គពិធីដោយលោកជំទាវ មាន សំអាន ។
៦.បទបង្ហាញសង្ខេបពីសាវតាគម្រោង និងផែនការនៃការអនុវត្តគម្រោងខេត្តកំពត និងខេត្តកែប ដោយកញ្ញា នេត ដានី មន្ត្រីតាមដាននិងវាយតម្លៃរបស់សមាគមនារី ។
៧.បទបង្ហាញស្តីពី បច្ចេកវិទ្យាប្រើប្រាស់ចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត ដោយតំណាងក្រុមហ៊ុន SIPCO នៃសាធារណរដ្ឋវៀតណាម ដោយលោក ចៅ ភីរុណ ។
៨.ការចែករំលែកបទពិសោធន៍ពីប្រសិទ្ធភាព និងការប្រើប្រាស់ចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត ដោយតំណាងប្រជាជនមកពីខេត្តតាកែវ ។
៩.ថ្លែងបូកសរុបលទ្ធផល និងប្រកាសបិទអង្គពិធីដោយលោកជំទាវ មាន សំអាន ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី