Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើរការគម្រោងចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ

   ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2025


នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើរការគម្រោងចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសាលាខេត្តកំពត ។
ពិធីនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជាផ្លូវការចាប់ផ្តើមអនុវត្តន៍ គម្រោងចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត និងខេត្តកែប បង្ហាញពីគោលដៅ គោលបំណង ផែនការសកម្មភាព និងលទ្ធផលរំពឹងទុករបស់គម្រោងដែលនឹងត្រូវអនុវត្តន៍ចាប់ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៤ ចែករំលែកព័ត៌មានជាផ្លូវការដល់ដៃគូពាក់ព័ន្ធសំខាន់ៗ និងស្វែងរកការគាំទ្រដើម្បីបង្កើតកិច្ចសហការ ទំនាក់ទំនងល្អ ក្នុងដំណើរការនៃការអនុវត្តគម្រោងនេះ។
អង្គពិធីនេះ ដំណើរការដោយមាន៖
១.មតិស្វាគមន៍របស់លោកជំទាវ មៀច សុធាវី អគ្គលេខាធិការសមាគមនារី។
២.ចំណាប់អារម្មណ៍លោក ផាម ងុកញ៉ាន តំណាងក្រុមហ៊ុន SIPCO ។
៣.ចំណាប់អារម្មណ៍តំណាងមន្ទីរបរិស្ថាន ។
៤.ចំណាប់អារម្មណ៍របស់លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ។
៥.ថ្លែងសំណេះសំណាល និងប្រកាសបើកអង្គពិធីដោយលោកជំទាវ មាន សំអាន ។
៦.បទបង្ហាញសង្ខេបពីសាវតាគម្រោង និងផែនការនៃការអនុវត្តគម្រោងខេត្តកំពត និងខេត្តកែប ដោយកញ្ញា នេត ដានី មន្ត្រីតាមដាននិងវាយតម្លៃរបស់សមាគមនារី ។
៧.បទបង្ហាញស្តីពី បច្ចេកវិទ្យាប្រើប្រាស់ចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត ដោយតំណាងក្រុមហ៊ុន SIPCO នៃសាធារណរដ្ឋវៀតណាម ដោយលោក ចៅ ភីរុណ ។
៨.ការចែករំលែកបទពិសោធន៍ពីប្រសិទ្ធភាព និងការប្រើប្រាស់ចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត ដោយតំណាងប្រជាជនមកពីខេត្តតាកែវ ។
៩.ថ្លែងបូកសរុបលទ្ធផល និងប្រកាសបិទអង្គពិធីដោយលោកជំទាវ មាន សំអាន ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី