ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជួបជាមួយលោកជំទាវ មុំ សណ្តាប់ ដោយមានការចូលរួមមន្រ្តីនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងលេខាធិការដ្ឋានអមគណៈកម្មការទី៨
ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2024
នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបជាមួយលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា ដោយមានការចូលរួមពីលោកស្រីអនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងលោកប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី៨ ដើម្បីប្រជុំពិនិត្យពិភាក្សាលើការរៀបចំឯកសារសម្រាប់ត្រៀមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30) ក្រោមមូលបទ “សភា និងការអភិវឌ្ឍប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩” ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ នាពេលខាងមុខ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា។