Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញជាគណៈអធិបតីបិទសិក្ខាសាលាសភាថ្នាក់តំបន់នៅខេត្តសៀមរាប

   ថ្ងៃទី 15 ខែសីហា ឆ្នាំ2024


នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពីតួនាទីរបស់សភាក្នុងការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាពចំពោះគ្រោះអាសន្នសុខាភិបាល ករណីសិក្សាអំពីប្រសិទ្ធភាព និងបញ្ហាប្រឈមក្នុងការឆ្លើយតបរបស់ថ្នាក់ជាតិទៅនឹងជំងឺកូរីដ-១៩ នៅសណ្ឋាគារ Royal Angkor Resort and Spa ខេត្តសៀមរាប និងតាមរយៈប្រព័ន្ធនិម្មិត។
ក្នុងឱកាសបិទអង្គសិក្ខាសាលានោះ មានការថ្លែងសន្ទរថាបិទដោយលោក Mr. Mario Pandu Dewono អគ្គលេខាធិការរង តំណាងអគ្គលេខាធិកាអាយប៉ា។

សូមរលឹកថា សិក្ខាសាលានេះរៀបចំឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា សហការជាមួយលេខាធិកាដ្ឋាន នៃសហភាពអន្តរសភាអាស៊ាន (អាយប៉ា) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប តំណាងឲ្យឣង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលសភាឣាស៊ី និងសិក្ខាកាមមកពីឣាស៊ាន និងតំបន់ផ្សេងៗ ចូលរួមប្រមាណជាង ៥០នាក់។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី