នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអមដំណើរគណៈប្រតិភូសហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត ជាសមាជិការដ្ឋសភា និងជាប្រធានសហព័ន្ធនារីវៀតណាម ទស្សនាទិដ្ឋភាពនៃការអភិវឌ្ឍន៍នៃតំបន់ឆ្នេរសមុទ្រកែប។ ក្នុងដំណើរទស្សនា នាឱកាសនោះ ក៏មានការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំនារីខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប។
ប្រភព៖នាយកដ្ឋានព័ត៌មាន