នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា បំពេញទស្សនកិច្ចនៅខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវអតីតប្រធានសហព័ន្ធនារីវៀតណាម ខេត្តតាយបិញ។ ដំណើរទស្សនកិច្ចទៅកាន់ខេត្តគៀងយ៉ាង រៀបចំឡើងដើម្បី បង្កើនកិច្ចសហការប្រតិបត្តិការនិងផ្តល់ប្តូរបទពិសោធន៍ រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងសហព័ន្ធនារីវៀតណាម ខេត្តគៀងយ៉ាង។
ប្រភព៖នាយកដ្ឋានព័ត៌មាន