Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញអមដំណើរគណៈប្រតិភូសហព័ន្ធនារីវៀតណាម ជួបពិភាក្សាការងារជាមួយសមាគមនារីខេត្តព្រះសីហនុ

   ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2024


នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអមដំណើរគណៈប្រតិភូសហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកជំទាវ ហា ធីង៉ា ប្រធានសហព័ន្ធនារីវៀតណាម ចូលជួបពិភាក្សាការងារជាមួយនឹងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ នៅសណ្ឋាគារ សុខា ប៊ិច ព្រះសីហនុ។
ក្នុងឱកាសនោះ គណៈប្រតិភូសហព័ន្ធនារីវៀតណាម បានអញ្ជើញពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ និងបន្តទស្សនាទិដ្ឋភាពនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ខេត្តព្រះសីហនុ ដោយមានការអញ្ជើញអមដំណើរដោយលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ប្រធានកិត្តិយសសមាគមនារីខេត្ត និងថ្នាក់ដឹកនាំសមាគមនារីកម្ពុជាខេត្តព្រះសីហនុ។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី