នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអមដំណើរគណៈប្រតិភូសហព័ន្ធនារីវៀតណាម ដែលដឹកនាំដោយលោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត ជាសមាជិការដ្ឋសភា និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលទស្សនាព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងឱកាសដែលគណៈប្រតិភូសហព័ន្ធនារីវៀតណាម អញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។
ប្រភព៖នាយកដ្ឋានព័ត៌មាន